កងទ័ព​អ៊ីរ៉ាក់​វាយលុក​ជាថ្មី​ទៅកាន់​ទីតាំង​ស្នូល​ក្រុម ISIS ខាងលិច​ក្រុង​ម៉ូ​ស៊ូ​ល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2017 ក+ ក-

​ម៉ូ​ស៊ូ​ល​៖​កង​ទ័​រដ្ឋាភិបាល​អ៊ីរ៉ាក់​បានចាប់ផ្តើម​បន្ត​ការ​សម្រុក​ទៅមុខ​ជាថ្មី​ម្តងទៀត នៅ​តំបន់​ចុង​ភាគ​ពាយ័ព្យ នៃ​មូលដ្ឋាន​ស្នូល​របស់​ក្រុម ISIS ដែល​ស្ថិតនៅ​ប៉ែក​ខាងលិច​ទីក្រុង​ម៉ូ​ស៊ូ​ល​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ​។​
​យោងតាម​ប្រភពពី​យោធា​ប្រទេស​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹងថា កងកម្លាំង​ប្រតិកម្ម​ពិសេស​នៃ​ប៉ូលិស​សហព័ន្ធ និង​កងទ័ពជើងគោក​អ៊ីរ៉ាក់ នា​វេលា​ម៉ោង​៦៖០០​ទី​នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​ក្នុង​ទីក្រុង​ម៉ូ​ស៊ូ​ល​) បាន​រុលចូល​ទៅកាន់​តំបន់ Mushairfah, Kanisah, និង Harmat ដែល​ស្ថិតនៅ​ចុង​ភាគ​ពាយ័ព្យ​នៃ​ប៉ែក​ខាងលិច​របស់​ទីក្រុង​ម៉ូ​ស៊ូ​ល និង​បាន​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​ក្លា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ ISIS ផងដែរ​៕

fn-2017-05-04-17-02-51-1