ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​២១​នាក់​នៅ​ខណ្ឌ​ច្បារអំពៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​នេះ​ក្រុម​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម​ចំនួន​២១​នាក់ នៅ​ខ័​ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ខណដែល​អន្តោប្រវេសន៍​ទាំងនោះ​កំពុង​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​២១​នាក់​ខាងលើ គឺ​សុទ្ធតែ​គ្មាន​ឯកសារ​ត្រឹមត្រូវ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ទាំងអស់គ្នា៕

fn-2017-05-05-09-14-52-1fn-2017-05-05-09-14-44-0