បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​អ្នកស្លាប់​កើន​ដល់​៣៧​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2017 ក+ ក-

​កា​រ៉ា​កាស់​៖​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​មួយខែ​មកហើយ​នេះ​បាន​បណ្តាល​ឲ្យ​អ្នកស្លាប់​កើនឡើង​ដល់​៣៧​នាក់ ខណៈដែល​៧១៧​នាក់​ទៀត​បាន​រងរបួស និង​១៥២​នាក់ ផ្សេងទៀត​កំពុង​បន្ត​ជាប់ឃុំ​នៅឡើយ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែឧសភា ឆ្នាំ​២០១៧​នេះ​។​
​អាជ្ញាធ​រវេ​ណេ​ស៊ុយ​អេ​ឡា​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​អាមេរិក​ឡាទីន​) អ្នក​តវ៉ា​វ័យ​២០​ឆ្នាំ​ម្នាក់ទៀត​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល ដែល​ប្រការនេះ​បានធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​៣៧​នាក់ គ្រា​ដែល​ក្រុម​បក្សប្រឆាំង​ក៏​បាននិងកំពុង​រៀបចំ​ការធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ទៀត​៕

fn-2017-05-06-10-27-56-1