លោក ហ៊ុន សាន ស្វែងរក​ការអន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​លោក ហ៊ុន សាន ដែល​ត្រូវជា​បងប្រុស​សម្តេច ហ៊ុន សែន ត្រូវបាន​គេ​ដឹងថា កំពុង​ស្វែងរក​ការអន្តរាគមន៍​ពីស​ម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រឿង​ទំនាស់​ដីធ្លី​ជាមួយ​លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​។​
​យោងតាម​លិខិត​មួយច្បាប់​របស់​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យ​ជួយ​ទប់ស្កាត់​ការប្រើ​អំណាច​របស់​មន្ត្រីនគរបាល​ជាន់ខ្ពស់​មួយរូប​នៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទថា មន្ត្រីនគរបាល​រូបនោះ តែងតែ​ការពារ​ជនល្មើស នៅក្នុង​សំណុំរឿង​ជម្លោះដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លក ហ៊ុន សាន បាន​រៀបរាប់​ក្នុង​លិខិត​ថា មន្ត្រី​ក្រោមបង្គាប់​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ បាន​គំរាមកំហែង​លើ​រូបលោក ក្រុមគ្រួសារ និង​សហការី អំឡុងពេល​ចុះទៅ​រៀបចំ​អភិវឌ្ឍន៍​លើដី​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក ហ៊ុន សាន ក៏បាន​ចោទ​ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌​នៃ​ក្រសួងមហាផ្ទៃ លោក ម៉ក់ ជី​តូ ថា តែងតែ​ការពារ​ជនល្មើស ដែល​លោក ហ៊ុន សាន ថា ពួកគេ​បាន​រំលោភ​យក​ដី​របស់លោក និង​ដី​កូនប្រុស​របស់លោក ។ ដូច្នេះ​លោក​ស្នើ​ទៅ​សម្តេច ស ខេង ឲ្យ​ថ្កោលទោស និង​ចាត់វិធានការ “​ម៉ឺងម៉ាត់​” ទៅលើ​លោក ម៉ក់ ជី​តូ ដោយបាន​ចោទថា មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ តែងតែ​ប្រើ​អំណាច​កៀបសង្កត់​ជិះជាន់​អ្នក​ស្លូតត្រង់ ដើម្បី​ផលប្រយោជន៍ និង​បក្ខពួក​ខិលខូច​មួយ​ក្ដាប់​តូច​៕

images118360756_449008162158392_1468928094_n