២នាក់ម្តាយកូនត្រូវរន្ទះបាញ់​ស្លាប់ និងរបួស​ធ្ងន់ ខណៈ​កំពុង​ព្រោះស្រូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2017 ក+ ក-

ខេត្តកំពង់ធំ​៖​ម្ដាយ និង​កូន​នាំគ្នា​ទៅ​ព្រោះស្រូវ​នៅ​ស្រែ ស្រាប់​តែមាន​ខ្យល់​ភ្លៀង​លាយ និង​រន្ទះ​បាន​បាញ់​ត្រូវ​កូនប្រុស​ស្លាប់ និង​ម្តាយ​រងរបួស​ធ្ងន់ ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​វាលស្រែ ភូមិ​កំពង់​ឈើទាល ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា កូនប្រុស​ដែល​ត្រូវ​រន្ទះ​ស្លាប់​ឈ្មោះ សុទ្ធ រី​ន អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ ចំណែក​ម្ដាយ​ឈ្មោះ សួន រឿន អាយុ​៥៥​ឆ្នាំ រងរបួស​ធ្ងន់​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ ប្រភព​បញ្ជាក់ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប​ញ្ចូ​ន​ម្ដាយ​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​សាកសព​ត្រូវបាន​ដឹក​មក​ផ្ទះ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG-20170509-WA0003