របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​ដោយសារ​រថយន្តក្រុង​បើក​បុក​ដើមឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​របួសធ្ងន់​និង​ស្រាល​ជាង​១០​នាក់​ក្នុង​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​រឹទ្ធ មុនី​បុក​ដើម​អំពិល​បារាំង​ដោយសារ​អ្នកបើកបរ​ងងុយដេក​។
​លោក ប៉ាង ហៀ​ង អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​មេគង្គ​ប៉ុស្តិ៍​អោយដឹងថា រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រឹទ្ធ​មុនី​ដែល​បាន​ជួប​ហេតុ​គ្រោះថ្នាក់​នៅវេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧​ត្រង់ចំណុច​ក្រុមទី​៣ ភូមិ​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ លោក​បន្តថា រថយន្ត​ខាងលើនេះ​បាន​ដឹក​អ្នកដំណើរ​ពេញ ដោយ​ចេញពី​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅកាន់​ទីក្រុង​ភ្នំពេញ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ មកដល់​កន្លែងកើតហេតុ​អ្នកបើកបរ​ងងុយដេក​បាន​រ៉េ​ចង្កូត​ទៅបុក​ដើម​អំពិល​បារាំង​ពេញទំហឹង​តែម្តង​នៅ​ម្ខាង​នៃ​គន្លង​ផ្លូវ​របស់ខ្លួន​។​
សាក្សី​និយាយថា .​ក្នុង​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បណ្តាលអោយ​អ្នកធ្វើដំណើរ​ប្រុស ស្រី​ទាំង​ក្មេង ទាំងចាស់​រងរបួស​ជាង​១០​នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់​ផងដែរ​រងរបួស​បាក់ជើង​ឆ្វេង​និង​អ្នករួមដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ​មួយចំនួនធំ​ទៀត​ខ្លះ​បាក់ធ្មេញ រលាត់​មុខមាត់ ក្រិច​ដៃជើង​ជាដើម​។ ពេលនេះ​ជនរងគ្រោះ​ដែល​អស់ជំនឿ​ចិត្ត​និង​ភាពកក់ក្តៅ​លើ​ក្រុមហ៊ុន​រឹទ្ធ​មុនី​កំពុង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បន្ទាប់​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕

18406138_1874132286158666_1848530678_o18426366_1874132269492001_470069043_o 18426440_1874132319491996_547833237_o 18426498_1874132949491933_436536493_o 18426744_1874132296158665_1678943306_o 18451884_1874132309491997_155159509_o