កុមារ​១១​នាក់​ស្លាប់ក្នុងករណីរថយន្ត​ដឹក​សិស្ស​ក្រឡាប់​នៅ​​ចិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2017 ក+ ក-

ប៉េកាំង​៖​កុមារ​យ៉ាងហោចណាស់​ចំនួន​១១​នាក់​ដែល​ក្នុងនោះ​ភាគច្រើន​ជា​កុមារ​ជនជាតិ​កូរ៉េខាងត្បូង បាន​ស្លាប់ បន្ទាប់ពី​រថយន្ត​ដឹក​សិស្ស​ក្រឡាប់​នៅក្នុង​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ក្នុង​ខេត្ត Shandong នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​។​
​ហេតុការណ៍​នេះ ក៏បាន​បណ្តាល​ឲ្យ​គ្រូ​ម្នាក់​ដែល​ធ្វើដំណើរ​ជាមួយ​សិស្ស​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផងដែរ​។ កុមារ​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី ៣ ទៅ​៧​ឆ្នាំ ដែល​រថយន្ត​ដឹក​ទៅ​សាល​មតេយ្យ​របស់​ពួកគេ​នៅក្នុង​ទីក្រុង Weihai​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​បណ្តាគ​ព័ត៌មាន BBC​។​
​មន្ត្រី​និយាយថា ឧបទ្ទវ​ហេតុដែល​កើតឡើង​នៅ​ថ្ងៃ​អង្គារ​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​។ ក្នុងចំណោម​កុមារ​ទាំង​១១​នាក់​នោះ គឺ​១០​នាក់​ជា​ជនជាតិ​កូរ៉េខាងត្បូង ហើយ​ក្នុងចំណោម​១០​នាក់​នោះ មាន​៥​នាក់​មាន​ទាំង​សញ្ជាតិ​ចិន និង​កូរ៉េខាងត្បូង​៕

1