កន្លែង​ព្រះពុទ្ធ​ប្រសូត្រ​កំពុង​ប្រឈម​ការគំរាមកំហែង​ពី​ការបំពុល​បរិយាកាស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2017 ក+ ក-

​នេ​ប៉ាល់​៖​យោងតាម​ទិន្នន័យ​ថ្មីៗ​ដែល​ទទួលបាន​ពី​ស្ថានីយ​តាមដាន​គុណភាព​ខ្យល់​ទាំង​៥​នៅ​ទូទាំងប្រទេស​នេ​ប៉ាល់​បាន​បង្ហាញថា កន្លែង​ប្រវត្តិសាស្ត្រ ដែល​ព្រះពុទ្ធ​ប្រសូត្រ​កំពុងតែ​ប្រឈម​នឹង​ការគំរាមកំហែង​ខ្លាំង ដោយសារ​ការបំពុល​បរិយាកាស ដែល​អ្នកវិទ្យាសាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល​សម្តែង​ការព្រួយបារម្ភ​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC ។​
​អ្នកវិទ្យាសាស្ត្រ ក៏ដូចជា​មន្ត្រី​រដ្ឋាភិបាល​បានលើកឡើង​ដូចគ្នា​ថា បញ្ហា​ប្រឈម​ខ្លាំង​គឺ​ដោយសារតែ​អនុញ្ញាត​ឲ្យ​ការបង្កើត​តំបន់ឧស្សាហកម្ម​នៅក្បែរនោះ​ច្រើន​។ ជាមួយគ្នា​អង្គការ​សុខភាព​ពិភពលោក​បានកំណត់​ស្តង់​ការ​សុខភាព​សម្រាប់​ការបំពុល​បរិយាកាស​ត្រឹម​២៥ មីក្រូ​ក្រាម ក្នុង​១​ម៉ែត្រគូប ប៉ុន្តែ​រដ្ឋាភិបាល​នេ​ប៉ាល់​កំណត់​ស្តង់​ជាតិ​រហូតដល់​៤០ ក្នុង​មួយ​ម៉ែត្រគូប​នៃ​ខ្យល់​។​
​ការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ក៏បាន​បង្ហាញ​ដែរ​ថា ការបំពុល​បរិយាកាស​កំពុង​កើនឡើង​ខ្លាំង នៅក្នុង​តំបន់​ប្រវត្តិសាស្ត្រ​ជាទី​កន្លែង​ប្រសូត្រ​ព្រះ​ពុទ្ធិ​។ ចំណែក​ការសិក្សា​របស់ IUCN និង UNESCO បាន​បង្ហាញថា ការបំពុល​បរិយាកាស នៅ​ជុំវិញ​កន្លែង​ប្រវត្តិសាស្ត្រ​នេះ មានការ​កើន​ឡើងជា​លំដាប់​។​
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​នេ​ប៉ាល់​បាន រៀបចំ​គម្រោង​លើដី​ទំហំ​១៥​គីឡូម៉ែត្រ​ការ៉េ នៅ​ភាគ​ខាងជើង ខាងកើត និង​ខាងលិច​នៃ​តំបន់​នោះ​ទុកជា​តំបន់​ការពារ​៕

2