កូនប្រុសបង្កើតនាយហុង ដា ជាប់សង្ស័យរឿងសម្លាប់ម្តាយចុង
រាជធានីភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពនៅអគារខុនដូរយ៉ាងយកចិត្តទុកដាក់នោះបានបង្ហាញថា នៅមុនពេលកើតករណីឃាតកម្មនេះ គឺបានឃើញមនុស្សប្រុស២នាក់ចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ ក្នុងនោះម្នាក់ជាកូនប្រុសបង្កើតរបស់នាយហុងដាតែម្តង។
សមត្ថកិច្ចឱ្យដឹងទៀតថា បើយោងតាមការពិនិត្យលើសាកសពនារីរងគ្រោះដែលស្លាប់នេះឃើញថា គឺត្រូវឃាតករបានយកខ្សែឆ្នាំងអ៊ុតមករឹត.កសម្លាប់យ៉ាងសាហាវបំផុត ខណៈដែលនារីរងគ្រោះមានឈ្មោះ ស៊ឹម ចន្ទី (ហៅស្រីមុំ) អាយុ១៨ឆ្នាំ មានកូនស្រីអាយុ៦ខែជាមួយលោកហុងដា មានទីលំនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ៕