អាមេរិក​លក់​មី​ស៊ី​ល១៦០​គ្រាប់​ទៅ​ឲ្យ​អេ​មី​រ៉ាត់ អារ៉ាប់​រួម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ យោងតាម​សេចក្តីថ្លែងការណ៍​របស់ ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ការពា​រ​សន្តិសុខ​ជាតិ នៃ​មន្ទីរ​បញ្ច​កោណ ដែលមាន​នាទី​មើល​ការខុសត្រូវ​ចំពោះ​ការលក់​អាវុធ​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា អាមេរិក សម្រេច​លក់​សព្វាវុធ​ដែលមាន​តម្លៃ​សរុប​ប្រហែល​ពីរពាន់​លាន​ដុល្លារ ទៅ​ឲ្យ​ប្រទេស អេ​មី​រ៉ាត់ អារ៉ាប់​រួម (UAE) ។​នេះ​បើ​យោងតាម​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ នៅ​ព្រឹក​នេះ​
​សូមជម្រាបថា សព្វាវុធ​ដែល​អាមេរិក ឯកភាព​ចំពោះ​ការលក់​មី​ស៊ី​ល​ប្រភេទ PAC-3 ចំនួន​៦០​គ្រាប់ និង​មី​ស៊ី​ល ប្រភេទ GEMT-T ចំនួន​១០០​គ្រាប់​៕

fn-2017-05-12-09-58-01-0