​សភា​ហ្វីលីពីន​ច្រានចោលបណ្ដឹង​ប្តឹង​ទម្លាក់​លោក ឌូ​តើ​តេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2017 ក+ ក-

​ម៉ានីល ៖ បណ្ដឹង​ស្នើសុំ​ទម្លាក់​លោក រ៉ូ​ទ្រី​ហ្គោ ឌូ​តើ​តេ ចេញពី​អំណាច​ប្រធានាធិបតី​ត្រូវបាន​គណៈកម្មាធិការ​ស​ភា​ហ្វីលីពីន​កាលពី​ម្សិលមិញ​បានសម្រេច​ចិត្តជា​ឯកច្ឆ័ន្ទ​ទាត់ចោល ដោយ​សំអាងថា គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​យោងតាម​ពាក្យបណ្ដឹង​ខាងលើ​របស់លោក Gary Alejano សមាជិក​ក្រុមតំណាងរាស្ត្រ​ភាគតិច បាន​ចោទប្រកាន់​លោក ឌូ​តើ​តេ ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ រួមមាន​ទាំង​ការបិទបាំង​ទ្រព្យសម្បត្តិ ការបង្គាប់​ឱ្យ​ប៉ូ​លិ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ នៅក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​គ្មាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​ការពារ​ដែន​អធិបតេយ្យភាព​ហ្វីលីពីន នៅឯ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​កំពុងមាន​ជម្លោះ ជាមួយ​ចិន​។
​ដោយឡែក​ជុំវិញ​ការសម្រេចចិត្ត​នេះដែរ លោក Gary Alejano បាន​ថ្លែងថា ការសម្រេចចិត្ត​ពី​គណៈកម្មាធិការ​សភា ធ្វើឡើង​ផ្អែកលើ​ប្រជាប្រិយ ភាព​របស់លោក​ឌូ​តើ​តេ ហើយ​ថា​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ការវិលត្រឡប់​ទៅរក​របប​ផ្ដាច់ការ​៕

fn-2017-05-15-17-13-24-0