រយៈពេលមួយសប្ដាហ៍មានអ្នកញៀនគ្រឿងញៀនទៅទទួលសេវាសុខាភិបាល៣០៩នាក់
រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ដែលជាសប្តាហ៍ទី១នោះមានអ្នកញៀនគ្រឿងញៀនចំនួន ៣០៨នាក់ បានទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋ និងមូលដ្ឋានសុខាភិបាលនានា ក្នុងនោះមានករណីថ្មី ២៤នាក់ និងករណីចាស់ ២៨៥នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងអ្នកញៀនថ្នាំទាំង៣០៩នាក់ខាងលើ មានអ្នកញៀនប្រភេទអំហ្វេតាមីនចំនួន ២១៧នាក់, ញៀនប្រភេទអាភៀនចំនួន ៩២នាក់។ ក្នុងនោះមានបុរស២៩៧នាក់ និងស្រី១២នាក់។ ខាងក្រោមនេះ ជាតារាងស្ថិតិអ្នកញៀនគ្រឿងញៀន របស់នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល៖