ក្រចេះ ៖ ជនពិការជើងម្ខាងបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូនិងក៏ត្រូវរថយន្តសាំយ៉ុងបើកបុកពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។
លោក នួន សារិន អធិការរងទទួលផែនសណ្តាប់ធ្នាប់សាធារណៈស្រុកសំបូរបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តសាំយ៉ុងដឹកអ្នកដំណើ បើកបុកជនពិការរហូតស្លាប់ នោះ បណ្តាលមកពីកត្តាល្បឿន របស់រថយន្តសាំយ៉ុង ខណៈដែលបើកវ៉ាចែងរថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកនិងបុរសរងគ្រោះពិការជើង ដែលកំបុងតែជិះម៉ូតូឆ្លងផ្លូវ។
ជនរងគ្រោះឈ្មោះ ប៉ោ ផង់ អាយុ៥៩ឆ្នាំជាជនពិការ រស់នៅចំណុចកើតហេតុខាងលើបានរងការបុកពីរយន្តពេញទំហឹងបាក់.ក បែកក្បាលស្លាប់នៅលើចិញ្ចើមផ្លូវជាតិទាំងស្ថិតក្នុងសម្លៀកបំពាក់យោធា។
ចំនែកឯរថយន្តបង្កហេតុ ជាប្រភេទរថយន្តសាំយ៉ុងដឹកអ្នកដំណើរ បន្ទាប់ពីបានបុកត្រូវជនរងគ្រោះ ក៏បានជ្រុលទៅបុករថយន្ដមួយផ្សេងទៀតនិងបុកតៀមលក់គ្រឿងទេសនៅចិញ្ចើមផ្លូវ បណ្តាលឲ្យខូចខាតទៅមុខលែងរួច។
យ៉ាងណាបន្ទាប់ពីបង្កហេតុការណ៍រួច អ្នកបើករថយន្តបានគេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ និងក៏ត្រូវបាននគរបាល នាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំបូរដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់៕
រថយន្តបុកម៉ូតូបណ្តាលឲ្យជនពិការស្លាប់នៅស្រុកសំបូរ