តុលាការសម្រេចចេញដីកាឃុំខ្លួនកូនប្រុសនាយហុងដា និងសង្សារ
រាជធានីភ្នំពេញ ៖ មន្ត្រីតុលាការឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំជនសង្ស័យទាំង២នាក់ តុលាការបានសម្រេចឃុំខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារដាក់ពន្ធនាគារ ពីបទសម្លាប់ម្តាយចុង។
កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន វីរៈ ចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» អាចជាប់គុកអស់មួយជីវិត។ ចំណែកសង្សាររបស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន៕