ឡុងដ៏ ៖ អ្នកជំនាញបច្ចេកវិទ្យាខាងសុវត្ថិភាពប្រព័ន្ធអ៊ិនធើណែតដាក់ការសង្ស័យថា កូរ៉េខាងជើង ជាអ្នកពាក់ព័ន្ធក្នុងចូលលួចទិន្នន័យ និងការរំខានដល់ប្រព័ន្ធអ៊ិនធើណែតលើពិភពលោកតាមរយៈការប្រើប្រាស់កម្មវិធីមេរោគ WannaCry ដែលបានវាយប្រហារលើកុំព្យូទ័រជាង ៣០០ ០០០គ្រឿង នៅក្នុងប្រទេសចំនួន១៥០។ នេះបើយោងដោយសារព័ត៌មាន Daily Mail។
ជុំវិញបញ្ហានេះដែរ ក្រុមហ៊ុនផ្នែកសន្តិសុខព័ត៌មានវិទ្យា Symantec និង Kaspersky កំពុងធ្វើការវិភាគលើធាតុផ្សំដែល អាចមានជាប់ពាក់ព័ន្ធនឹង ការវាយប្រហារព័ត៌មានវិទ្យា តាមរយៈការប្រើប្រាស់កម្មវិធីមេរោគ WannaCry ទៅនឹងកម្មវិធីមេរោគអភិវឌ្ឍដោយកូរ៉េខាងជើង។ ក៏ប៉ន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញព័ត៌មានវិទ្យាមួយចំនួនយល់ថាក្រុម Hacker ឈ្មោះ Lazarus ដែលមានសម្ព័ន្ធភាពជាមួយកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយការ បង្កើតកម្មវិធីមេរោគ WannaCry នេះតែម្ដង។
ក្រុមអ្នកជំនាញខាងសុវត្ថិភាពប្រព័ន្ធអ៊ិនធើណែតនៅក្រុមហ៊ុន Google រកឃើញថា Lazurus Group លុកលុយអ៊ិនធើណែតមួយរយៈក្រោយនេះ ចំណែក Twiter ឈ្មោះ Neel Mehta ត្រូវបានគេរកឃើញលេខកូដ ស្រដៀងគ្នាទៅកូដរបស់ WannaCry ជាកម្មវិធីកុំព្យួទ័រសម្រាប់ការវាយប្រហារ ដែលគេជឿថា បង្កើតឡើងដោយ Lazarus Group។ បើទោះជាបីជាមានភស្ភុតាងជាច្រើនដែលគេចាត់ទុកថា យកជាការបានហើយក៏ដោយក៏ក្រុមអ្នកជំនាញនៅបន្តស្វែងរកភស្ភុតាងបន្ថែមទៀត៕