ក្បួន​រថយន្ត​ហែ​ហម​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួ​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2017 ក+ ក-

​ខេត្តកំពត ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយមាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​បាន​បើក​កាត់​ក្បួន​ហែហម​រថយន្ត​របស់​សម្តេចក្រុមព្រះ បណ្តាល​ឲ្យ​រថយន្ត​មួយគ្រឿង​ធ្លាក់ចូល​ស្រែ​តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​តា​ព្រឹក ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង ខណៈពេលដែល​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ និង​ក្បួន​ហែហម​រថយន្ត​របស់​សម្តេច បានធ្វើ​ដំណើរ​ត្រលប់​មកពី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកគាំទ្រ​វិញ​។ រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នោះ​គឺជា​រថយន្ត​ម៉ាក​របស់​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ឈឹម ចំរើន ម៉ាក​ឡិច​ស៊ី​ច ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-9055 ចំណែកឯ​រថយន្ត​រប​ស់​សម្តេចក្រុមព្រះ​មិនបាន​ជួប​គ្រោះថ្នាក់​ឡើង ហើយក៏​បន្តដំណើរ​ទៅមុខទៀត​។​
​រីឯ​រថយន្ត​បង្ក​វិញ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ហើយ​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​ទៅមុខ​ប្រមាណ​២​គីឡូម៉ែត្រ​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់ និង​បញ្ជូន​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​បន្ទាយមាស ដើម្បី​ចាត់ការ​តាមច្បាប់​៕

18451590_1291070374346663_1988088898721923667_ofn-2017-05-16-18-32-04-3