បាតុកម្ម​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ដល់​៤២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 May, 2017 ក+ ក-

​កា​រ៉ា​កាស ៖ យោងតាម​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​ឲ្យ​ដឹងថា បាតុកម្ម​តវ៉ា​ដ៏​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា​រយៈពេល​ជាង​០៦​សប្ដាហ៍​មកនេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ដល់​៤២​នាក់​ហើយ ខណៈ​មនុស្ស​៩០​នាក់​បន្ថែមទៀត​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។
​ការិយាល័យ​រដ្ឋអាជ្ញា​វេ​ណេ​ស៊ុយ​អេ​ឡា​បានឱ្យដឹងថា ប៉ូលិស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ជាប់​សង្ស័យថា បាន​បាញ់សម្លាប់​អ្នកបើកបរ​រថយន្ដ​តាក់ស៊ី​អាយុ​៣៣​ឆ្នាំ​ម្នាក់ នៅក្នុង​រដ្ឋ Tachira ខណៈដែល​មនុស្ស​ម្នាក់ទៀត​អាយុ​១៧​ឆ្នាំ ក៏បាន​ស្លាប់​ដោយសារតែ​ត្រូវ​នឹង​គ្រាប់កាំភ្លើង​ផងដែរ​។ ចំណែក​ជនរងគ្រោះ​ម្នាក់​ផ្សេងទៀត បាន​ស្លាប់​នៅក្នុង​បាតុកម្ម​តវ៉ា នៅឯ​ទីក្រុង San Antonio​។​
​ជុំវិញ​បា​តិក​ម្ម​នេះ​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​ក្រុម​គណបក្សប្រឆាំង ដែលជា​អ្នកបង្ក​ឲ្យ​មាន​វិបត្តិ​ដូច​ពេលបច្ចុប្បន្ន ក៏ដូចជា​ការស្លាប់​រប​ស់​ក្រុមបាតុករ ដែល​លោក​ចាត់ទុកថា មាន​ចេតនា​ទម្លាក់​លោក​ពី​តំណែង ដោយមាន​ការគាំទ្រ​ពី​គណបក្សប្រឆាំង មាន​សហរដ្ឋអាមេរិក​ជា​ខ្នងបង្អែក​៕

fn-2017-05-17-09-16-54-1