រាជធានីភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញនឹងបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ទៅតុលាការ នៅថ្ងៃនេះ ពាក់ព័ន្ធនឹងការធ្វើសន្និសីទសារព័ត៌មាននិយាយពីបញ្ហានយោបាយ និងចលនាខុសច្បាប់ របស់លោក សំ សេរី ។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីនគរបាល ។
សូមរំលឹកថា កាលពីព្រឹកម្សិលមិញសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ខណៈកំពុងធ្វើសន្និសីទសារព័ត៌មាន និយាយពីបញ្ហានយោបាយ និងពាក់ព័ន្ធជាមួយចលនា ខុសច្បាប់របស់លោក សំ សេរីពីទីស្នាក់ការឧត្តមស្នងការ អន្តរសាសន៍ស្ថិត នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់នោះ រួមមាន៖ ទី១,ឈ្មោះ ឈុន សាវ៉ាក់ខេត្ត ភេទប្រុស ប្រធានអង្គការខេមរៈឥស្លាម និងជាប្រធានឧត្តមស្នងការអន្តរសាសន៍, ទី២ឈ្មោះ ធុយ វី ភេទប្រុស តំណាងរណសិរ្សរំដោះជាតិខ្មែរ មកពីប្រទេសថៃ, និងទី៣ឈ្មោះ សុ ភាលីន ភេទប្រុស ជាសមាជិករណសិរ្សរំដោះជាតិខ្មែរ៕