ឃុំខ្លួន​យុវជន​ម្នាក់ ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2017 ក+ ក-

​ខេត្តកណ្ដាល ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល លោក អ៊ី សុវណ្ណ បានសម្រេច​បញ្ជូន​យុវជន​ម្នាក់​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​បទល្មើស រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ​។​
​យុវជន​រូបនោះ​ឈ្មោះ រិ​ន ផានិត អាយុ​១៧​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ «​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​» តាម​មាត្រា​៤២ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ​។
​តាម​របាយការណ៍​នគ​របាល​ស្រុក​កៀនស្វាយ បង្ហាញថា ក្មេងស្រី​រងគ្រោះ​អាយុ​១២​ឆ្នាំ ដោយ​កន្លងមក​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​សង្សារ​នឹង​គ្នា ហើយ​បាន​ជួបគ្នា​ក៏​រួមភេទ​ជាមួយគ្នា​តែម្តង​។ ក្រោយមក​ម្តាយ​ជនរងគ្រោះ ដឹង​ករណីនេះ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​
​គួរ​បញ្ជាក់ថា យុវជន​រូបនេះ ត្រូវបាន​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៥ ខែឧសភា នៅ​ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​ព្រែក​ដូង ស្រុក​កៀនស្វាយ​៕

fn-2017-05-18-08-50-58-0