ឃាត់ខ្លួន​ម្ចាស់​សណ្ឋាគារ​រតនសម្បត្តិ​ពាក់ព័ន្ធ​គ្រឿងញៀន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2017 ក+ ក-

ដោយ ៖ អ៊ី​ន សៀត
​ខេត្តរតនគិរី ​៖ ឧកញ៉ា ស៊ី​ឡា ឡយ ដែល​គេ​ល្បីឈ្មោះ​យូរ​មកហើយ​ដែល​ទាក់ទិន​នឹង​គ្រឿងញៀន ប៉ុន្តែ​គេ​មិន​ហ៊ាន​និយាយ ទើបតែ​ពេលនេះ​ស្រាប់តែ​គេ​ហ៊ាន​និយាយ​តែម្តង ព្រោះ​ត្រូវគេ​ចាប់ខ្លួន​ទៅហើយ​ទោះជា​និយាយ​ក៏​មិនសូវ​ខុស​ដែរ ព្រោះ​វា​ជា​រឿង​ជាក់ស្តែង​តែម្តង​។​
​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧ​កញ៉ា​ស៊ី​ឡា​ឡយ​នេះ​នៅវេលា​ម៉ោង​៧.៥៩​នាទី​នស​រសៀល​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០១៧​នៅ​សណ្ឋាគា​រតនសម្បត្តិ​ទាក់ទិន​និង​ករណី​គ្រឿងញៀន​។​
​ជនសង្ស័យ​ដែ​ត្រូវគេ​ចាប់​ខ​ន្លួ​បាន​នោះ​ក្រែង​ពុំ​សូវ​លឺឈ្មោះ​គឺឧ​កញ៉ា​ស៊ី​ឡា​ឡយ​ជា​ម្ចាស់​សណ្ឋាគា​រតនសម្បត្តិ​ជា ជនជាតិខ្មែរ​អាយុ​៤៣​ឆ្នាំ ស្ថិតក្នុង​ភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ក្រោយ​រកឃើញ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជា​យូរហើយ​ច្រើន​មកហើយ​។​
​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី ផែន ឌី​ណា​ស្នងការរង​ទទួល​កណ្តាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក​ជា ពេជ្រ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​។​
​ឃាត់ខ្លួន​ជនសង្ស័យ រួច​បាន​នាំមក​ស្នងការដ្ឋាន​នគ​របាល​ខេត្តរតនគិរី លុះ​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល បាន​បញ្ជូន​ជនសង្ស័យ​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ យ៉ាងណាក៏ដោយ​ចំនួន​ទូរលេខ​គ្រឿងញៀន​មិនទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​។​
​គេ​និយាយ​ទូទាំង​ក្រុង​បាន​លុង​ក៏ដូចជា​ខេត្តរតនគិរី​នេះដែរ​ថាបើរ​បង្ក្រាប់បាន​មេខ្លោង​ទៅហើយនោះ​ថ្ងៃក្រោយ​ប្រាកដជា​ខេត្តរតនគិរី​នេះ​ពុំមាន​ការប្រើរ​ប្រាស់​គ្រឿងញៀន​ទៀត​ទេ​៕

fn-2017-05-18-22-13-27-0fn-2017-05-18-22-13-27-2 fn-2017-05-18-22-13-27-4 fn-2017-05-18-22-13-27-7