រដ្ឋបាលខេត្ត​បាត់ដំបង​ប្រារព្ធ​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ បង្ហាញ​ការឈឺចាប់​ក្នុង​របប​អាវខ្មៅ​២០​ឧសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2017 ក+ ក-

​ដោយ ៖ ប៉ែន​សុផល​
​បាត់ដំបង ៖ រដ្ឋបាលខេត្ត​បាត់ដំបង​ធ្វើ​ទិវា​២០​ឧសភា រំលឹក​វិញ្ញាណក្ខន្ធ បង្ហាញ​ការឈឺចាប​អ្នកស្លាប់​ក្នុង​របប​អាវខ្មៅ ប៉ុលពត ប្រល័យពូជសាសន៍​ជាតិ​ឯង ក្នុង​អារម្មណ៍​ក្តុកក្តួល​មិនអាច​បំភ្លេចបាន​និង​អំពាវនាវ​ឲ្យ​អ្នក​គ្រប់គ្នា ចូលរួម​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស ដើម្បី​ទុក​ជូន​កូនចៅ​ជំនាន់​ក្រោយ​។​
​ការធ្វើ​ឡើង​នូវ​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ ខណៈដែល​ពួកគាត់ បាន​ចូលរួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ២០ ឧសភា នា​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅ​បរិវេណ​វត្ត​ពោធិ៍​ក្នុង​បរិវេណ​វត្ត​ពោធិ៍​ក្នុង​ក្រុង​បាត់ដំបង ក្រោម​ការចូលរួម​ពី​លោក ច័ន្ទ សុផល សមា​ជិ​ល​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល CPP ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង ដោយមាន ថ្នាក់​នាំ​ខេត្ត កងកម្លាំង ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​១​ពាន់​នាក់​។ បន្ទាប់ពី​ថ្នាក់ដឹកនាំ​បាន​លើក​កម្រងផ្កា​តាម​ផែន​ដើម្បី​គោរព​វិញ្ញាណ​ក្ខ​ន្ត​ដល់​អ្នកស្លាប់​ក្នុង​របប​អាវខ្មៅ​ប្រល័យពូជសាសន៍​ឯង​រួចមក​។​
​លោក ច័ន្ទ សុផល បាន​ឡើង​អាន​វិយោគកថា ទៅកាន់​អង្គពិធី​ទាំ​មូល​ដោយបាន​រំលឹក​ពី​ការឈឺចាប់​ខ្លោចផ្សា​ក្នុង​របប​នោះ​កន្លងមក ដោយបាន​បញ្ជាក់ថា បន្ទាប់ពី​បាន​ឆ្លងកាត់​របប​នោះមក ប្រជាជន​កម្ពុជា​ពិសេស​រាជរដ្ឋាភិបាល​ប​ច្ចុ​ប្ប​ន្ម បាន​ទប់ស្កាត់​មិន​ឲ្យ​របប​នេះ​វិលត្រឡប់​មកវិញ​ជា​លើក​ទី​២​បានឡើយ​។​
​ក្នុង​ពិធី​នោះដែរ ក៏មាន​ការសម្តែង​សិល្បៈ​រំលឹក​ដល់​ការឈឺចាប់​ក្នុង​របប ប៉ុល ពត ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ជូន​អង្គពិធី​បាន​ទស្សនា​ក្រោម​ការបង្ហូរ​ទឹកភ្នែក​កំពុង​ទស្សនា​ផងដែរ​។ ក្នុង​កិច្ចបញ្ចប់​គណៈអធិបតី​បាន​អញ្ជើញ​រាប់​បាត​ប្រគេន​ព្រះ​ស​ង្ឍ​ចំនួន​២១៧​អង្គ​ផងដែរ៕

18601511_1877643422474219_1812576250_n18555198_1877643459140882_1219925389_n 18578487_1877643445807550_468348205_n 18600917_1877643379140890_1615407537_n18622796_1877643389140889_684767941_n 18622926_1877643429140885_270119395_n