អាជ្ញាធរ​កម្ពុជា​បណ្តេញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​កូរ៉េ​ចំនួន​១១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​១០​នាក់ និង​ជនជាតិ​កូរ៉េ​១​នាក់​ទៅកាន់​ប្រទេស​កំណើត​វិញ ក្រោយពី​បាន​រកឃើញថា ពួកគេ​បាន​លួច​ចូលមក​ស្នាក់នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ក្រុមមន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា ជន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ១០​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ណ្តេ​ញ​ចេញ​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ទៅតាម​ជើងហោះហើរ​លេខ QR៩៧១​។ ចំណែក​ជនជាតិ​កូរ៉េ​ម្នាក់ទៀត​ធ្វើការ​បណ្តេញចេញ​នៅវេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ដដែល ទៅតាម​ជើងយន្តហោះ​លេខ OZ៧៤០៕

895711dc-1396-4491-8538-d192cc82b881