រាជធានី​-​ខេត្ត​មួយចំនួន​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ពីថ្ងៃ​ទី​២៥ ដល់ ២៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍ ចាប់ពី​ថ្ងៃទី ២២-២៧ ខែឧសភា ឆ្នាំ ២០១៧ ដោយ​បញ្ជាក់ថា ក្នុង​រយៈ​ពេលនេះ​កម្ពុជា​បាន និង​កំពុង​រង​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ដែល​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ពិសេស​ចាប់ពី​ថ្ងៃទី ២៥-២៧ ខែឧសភា ឆ្នាំ ២០១៧ ។​
​ក្រសួង​បាន​ឲ្យ​ដឹង​ទៀតថា នៅលើ​ផ្ទៃសមុទ្រ និង​តំបន់ឆ្នេរ ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង និង​ខ្យល់​បោកបក់​ខ្លាំង ព្រមទាំង​មាន​រលក​សមុទ្រ​ខ្ពស់ៗ ដូចនេះ សូម​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត៕

5d473f5f-9c99-41ef-815f-f96c3c54a7e618672930_638977906294119_370423372819599856_o