​ប្រទះឃើញ​សព​អណ្តែត​នៅ​មាត់ច្រាំង​ទន្លេបាសាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2017 ក+ ក-

​ខេត្តកណ្តាល ៖ សព​យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​មាត់ច្រាំង​ទន្លេបាសាក់​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោ​ង‌​០៧ និង​០០​នាទី ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​មាត់ច្រាំង​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល​។
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជន​រង​គ្រ‌ោះ​ឈ្ម‌ោះ ហេង សុវណ្ណ​ច័ន្ទដារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្មាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេ​ត្ត‌​កណ្ដា​ល‌​(​ស្ល‌ា​ប់​)​។ ប្រភព​បន្តថា នៅ​ថ្ងៃទី​២១ ខៃ​ឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៤ និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ ហេង សុវណ្ណ​ច័ន្ទដារ៉ា បាន​ដើរ​បាត់​ពី​ផ្ទះ​គ្មាន​បានផ្ដល់​ព័ត៌មាន​អោយ​ក្រុមគ្រួសារ​ដឹង​ទេ​។ លុះ​បាត់​យូរ​ក្រុមគ្រួសារ​មិនឃើញ​ជនរងគ្រោះ វិល​ត្រឡប់មកផ្ទះ​វិញ​ក៏បាន​នាំគ្នា​ដើររក តែ​រក​មិនឃើញ លុះដល់​ថ្ងៃទី ២២.០៥.២០១៧ វេលា​ម៉ោង ០៧ និង​០០​នាទី ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​ប្រទះឃើញ នៅ​ចំណុច​មាត់ច្រាំង ទន្លេបាសាក់ ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ហើយ​បាន​រាយការណ៍ មក​កំលាំង​សមត្ថកិច្ច នគរបាល​ប៉ុស្ដិ៍​ស្វាយ​រលំ ភ្លាមនោះ​កំលាំង​ប៉ុស្ដិ៍នគរបាល​ស្វាយ​រលំ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​បាន​រាយ​ការបន្ដ​ទៅ​កំលាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ស្រាវជ្រាវ​បន្ដ​។​
​ក្រោយ​ការពិនិត្យ​របស់​កំលាំង​ជំនាញ គ្រូពេទ្យ​ឃុំ មេភូមិ ក្រុមប្រឹក្សាឃុំ​ធ្វើការ​ពិនិត្យ​សាកសព​ដោ​យ‌​ហ្ម​ត‌់​ច​ត‌់ ព‌ុំ​មាន​ឃើញ​ស្នាក​ស្នាម​អ្វី​គួ​រ‌​ឲ្យ​ក​ត‌់​សំ​គា​ល‌់​ឡើ​យ‌​‌​ គឺ​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន​។ ក្រោយ​ពិនិត្យ​រួច​សព​បានប្រគល់​ឲ្យ‌​ក្រុ​ម‌​គ្រួសារ​ធ្វើ​បុ​ណ្យ‌​តាម​ប្រពៃណី៕

18622885_1878870632351498_357962846_n18644321_1878870649018163_70341263_n