UN កោះប្រជុំបន្ទាន់ជុំវិញការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង
អន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានChannel News Asia បានចេញផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងកោះប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារស្អែកនេះ ដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចុងក្រោយរបស់កូរ៉េខាងជើង។
ប្រធានប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកពីប្រទេស Uruguay ថ្លែងថា ការកោះប្រជុំនេះ ធ្វើឡើងតាមការស្នើឡើងរបស់ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដើម្បីឆ្លើយទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងសាជាថ្មីទៀតកាលពីម្សិលមិញ។
ដោយឡែកមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអះអាងថា ជាប្រភេទមីស៊ីលកម្រិតមធ្យម ហើយនឹងមានការបាញ់បន្ទាប់មួយទៀតនៅក្នុងអាទិត្យនេះ ដែលជាគ្រាប់មីស៊ីលទី១០ដែលកូរ៉េខាងជើងបាញ់នៅក្នុងឆ្នាំនេះ៕