ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ បុរសម្នាក់បានលោតពីលើអាគារ “សកលវិទ្យាល័យកម្ពុជា” កម្ពស់ជាន់ទី៥ មកដីបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧ ពីលើអាគាររបស់សកលវិទ្យាល័យកម្ពុជាជាប់នឹងស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ តាមបណ្តោយផ្លូវណតប្រ៊ីត ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍នេះអ្នកគ្រប់គ្រងសកលវិទ្យាល័យកម្ពុជា មិនបានអនុញ្ញាតអោយអ្នកសារព័ត៌មានចូលផ្តិតរូបភាពជាក់ស្តែងទេ ហើយអ្នកសារព័ត៌មានទាំងអស់ក៏មិនបានដឹងថានេះជាករណីឃាតកម្ម ឬករណីអ្វីផ្សេងនោះទេ។
ប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ពីកន្លែងកើតហេតុបានលួចប្រាប់អោយដឹងថាជនរងមានគ្រោះឈ្មោះ គ្រុយ ចាន់ដារិទ្ធ អាយុ៣០ឆ្នាំ ភេទប្រុស ស្នាក់នៅផ្ទះលេខលេខ១២០I ក្រុម៤ ភូមិ៤ ភូមិទឹកល្អក់២ ខណ្ឌទួលគោក។
តាមការបំភ្លឺពីឈ្មោះ ហង់ ម៉ៃ ដែលជាសន្តិសុខនៅកន្លែងកើតហេតុនោះបានអោយទៀតថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះវៃកញ្ចក់បង្អួចជាន់ទី៥ ហើយក៏អង្គុយសណ្តូកជើង ភ្លាមនោះគាត់ក៏បានហាមមិនអោយជនរងគ្រោះអង្គុយដូច្នោះ មួយសន្ទុះក្រោយមកជនរងគ្រោះខាងលើក៏បានលោតចុះមកក្រោមបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ក៏បានរាយការណ៍ទៅមូលដ្ឋានដែរតែជនរងគ្រោះបានលោតសម្លាប់ខ្លួនបាត់ទៅហើយ។
ទាក់ទិននឹងករណីខាងលើនេះក្រុមការងារសារព័ត៌មានយើង បានទំនាក់ទំនងទៅលោកវីរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោកនៅមិនទាន់បញ្ជាក់ថា ជាករណីអ្វីនៅឡើយទេ។ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច្ឆ័យ និងយកសពជនរងគ្រោះទៅកំដល់នៅវត្តទឹកថ្លាដើម្បីធ្វើការទំនាក់ទំនងគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕