អាជ្ញាធរ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់​៦៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា នៅថ្ងៃនេះ​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម រស់នៅ​ខុសច្បាប់​ចំនួន​៦៣​នាក់ នៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ​ផ្ទាល់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយពី​កម្លាំង​ជំនាញ​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន ៦៣​នាក់ ស្រី​២០​នាក់ ក្នុងនោះ​មាន​ប្រកាស​ទទួលស្គាល់​ក្រសួងមហាផ្ទៃ ចំនួន​៤៦​នាក់ ដោយឡែក​១៧​នាក់ គ្មាន​ឯកសារ​ត្រឹមត្រូវ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ប្រក​បរបរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ៕

fn-2017-05-23-08-33-23-0