បុរស​វ័យ​ចំណាស់​ម្នាក់​ចងក​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូលហេតុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2017 ក+ ក-

ដោយ ៖ ប៉ែន សុផល​
​បាត់ដំបង ​៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ហើយ​សម្រេច​ចឹ​ត្ត​យក​ក្រ​ម៉ា​ធ្វើអត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​នៅលើផ្ទះ​ដោយ​មិនដឹង​មូលហេតុ​។​
សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ប្រាប់ថា ហេតុការណ៍​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង ក្រុមទី​០៨ ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​។
ជនរងគ្រោះ​ឈ្មោះ ឈឿន ប៉ែល ភេទ​ប្រុស អាយុ​៦៨ ឆ្នាំ មុខរបរ​គ្មាន​រស់នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​យក​ក្រ​ម៉ា​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ​របស់​ន្លួ​ន ។​
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា​មូលហេតុ​ដែល​បុរស​វ័យ​ចំណាស់​ខាងលើ​បាន​ចងក​សម្លាប់ខ្លួន​ដោយសារ​តូចចិត្ត​និង​ប្រពន្ធ​របស់គាត់​បាន​ស្លាប់ចោល​មុន​ទើប​លោក​ផឹកស្រា​ស្រវឹង​រួច​យក​ក្រ​ម៉ា​ចងក​សម្លាប់​ខ្លួនឯង​តែម្តង​។​
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សាច់ញាតិ​យក​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

Untitled-1