បំផ្ទុះ​គ្រាប់បែក​នៅ​អង់គ្លេស អ្នកស្លាប់​កើន​ដល់​២២​នាក់ និង​៥៩​នាក់​រងរបួស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2017 ក+ ក-

​ឡុង​ដ៏ ៖ អាជ្ញាធរ​អង់គ្លេស​បាន​និយាយថា ចំនួន​អ្នក់ស្លាប់​បាន​កើន​ឡើងដល់​២២​នាក់​ហើយ ខណៈ មនុស្ស​៥៩​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុងករណី​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រគុំ​តន្ត្រី Manchester Arena ស្ថិត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​សារព័ត៌មាន Russian Today ផ្សាយ​មុននេះ​បន្តិច​។​
​ករណី​ខាងលើ​ត្រូវបាន​អាជ្ញាធរ​អង់គ្លេស​សង្ស័យថា ធ្វើឡើង​ដោយ​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត និង​ចាត់ទុកថា គឺជា​អំពើ​វាយប្រហារ​ដោយ​ភេ​វ​កម្ម​រហូតដល់​ពួកគេ​បើក​ការសង្កេត​លម្អិត​វែងឆ្ងាយ​បន្តទៅទៀត គ្រា​ដែល​ពុំទាន់​មាន​ក្រុម​ណាមួយ​ចេញ​ទទួលខុសត្រូវ​នៅឡើយ​ទេ​។ ជុំវិញ​ករណី​វាយប្រហារ​នេះ​ផងដែរ​នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏បាន​ថ្កោល ទោស​យ៉ាងខ្លាំង ហើយ​លោកស្រី​ក៏បាន​លប់ចោល​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជា បណ្ដោះអាសន្ន​ទៀតផង​។
​គួរ​បញ្ជាក់ថា ករណី​វាយប្រហារ​ភេរវកម្ម​នេះ បានកើត​ឡើង​នា​វេលា​ម៉ោង​ប្រមាណ​ជា​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ម៉ោង​ក្នុង​តំបន់​កើតហេតុ​) នៅ​មាត់​ច្រកចេញ​ខាងក្រៅ​កន្លែង​ប្រគុំ​ត​ន្រី្ត​ដែលមាន​សមត្ថភាព​ផ្ទុក​អ្នក​ចូលរួមបាន​ដល់​ទៅ​២១,០០០​នាក់​នេះ ស្រប​ពេលដែល​មនុស្សម្នា​ជាច្រើន​ជាពិសេស​យុវវ័យ​បាន​ចាកចេញ​មកវិញ​៕

fn-2017-05-23-13-22-08-2