ISIS ចេញមុខ​ទទួលខុសត្រូវ​ការវាយប្រហា​រ​ភេរវកម្ម​ដ៏​កក្រើក​នៅ​អង់គ្លេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2017 ក+ ក-

អង់គ្លេស ៖ ទីបំផុត​ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បាន​ចេញមុខ​ប្រកាសថា ខ្លួន​ជា​អ្នករៀបចំ​វាយប្រហារ​ភេរវកម្ម​ដ៏​កក្រើក​លើ​ការប្រគុំ​តន្ត្រី នាទី​ក្រុង Manchester ប្រទេស​អង់គ្លេស​។ នេះ​បើ​យោងតាម​សារព័ត៌មាន BBC​។​
​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​បាន​ឲ្យ​ដឹងថា ប៉ូលិស​អង់គ្លេស​ចាប់ខ្លួន​បុរស​ម្នា​ក់វ័យ​២៣​ឆ្នាំ សង្ស័យ​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដ៏​កក្រើក​លើ​ការប្រគុំ​តន្ត្រី នាទី​ក្រុង Manchester ដែល​បណ្តាល​ឲ្យ​មនុស្ស​រហូតដល់​២២​នាក់​ស្លាប់ និង​៥៩​នាក់​រងរបួស​នេះ​៕

fn-2017-05-23-07-42-28-1