ណេ​ត​២៤​ម៉ោង​បង្កប់​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​បើក​យ៉ាង​រលូន​សមត្ថកិច្ច​អត់​ដឹង​ឬ​?
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 May, 2017 ក+ ក-

ដោយ ៖ បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​ ៖ ទីតាំង​ណេ​ត​២៤​ម៉ោង​លើ​២៤​ម៉ោង​មួយកន្លែង​បាន​លួចលាក់​បង្កប់​ទូរ​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​ជាច្រើន​គ្រឿង​នៅក្នុង​នោះ ដោយមាន​ក្មេង ទំនើង​ក្រុម​បងតូច​-​ធំ បានមក​ចូល​លេង​ខ្លះទៀត​សំងំ​ដេក និង​សេព​គ្រឿងញៀន ប្រមូល​ផ្ដុំគ្នា​បង្កើត​នូវ​ប្រភេទ បទល្មើស​លួច ឆក់ ប្លន់ ផ្សេងៗ​ក្នុងសង្គម​រាល់ថ្ងៃ ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ផ្សារ​ឯក​ឯករាជ្យ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
ប្រជា​ពល​រដ្ន​ថា​ដែល​រស់​នៅក្បែរនោះ​បានអោយ​ដឹងថា ទីតាំង​ណេ​ត​២៤​ម៉ោង​ដែល​បង្កប់​ល្បែង​ហ្គេម​បាញ់​ត្រី​នៅ​ខាង​ក្នុងនោះ គឺជា​ប្រភព​ចំណូល​ចូល​ហោប៉ៅ​របស់​អាជ្ញាធរ ទើប​អាច​បើក​បាន​យ៉ាង​រលូន​ដូចនេះ​។ ដូច្នោះ​ហើយ​ល្បែងស៊ីសង​ទាំងនោះ បើក​ដំណើរការបាន​យ៉ាង​រលូន គឺ​ដោយសារ​មាន​សមត្ថកិច្ច​នៅ​ពីក្រោយ​ខ្នង ទើប​ការអនុវត្ត​បង្ក្រាប​ល្បែងស៊ីសង​ហាក់​មិនមាន​បោះជំហាន​ទៅមុខ​ទល់​តែ​សោះ គឺ​នៅតែ​ដដែលៗ​៕

18644421_1879852348919993_176538282_n18644420_1879852352253326_2139992256_n