មន្ត្រី CPP ប្រាប់ថា​ច្បាប់​មាន​ហើយ បើ​មិន​គោរព​នឹង​ចូល​គុគ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ត្រូវបាន​សារព័ត៌មាន​ដកស្រង់​សំដី​មក​ចុះផ្សាយ​ថា ប្រសិនបើ​មន្ត្រី​គណបក្សប្រឆាំង​ធ្វើ​អ្វី​មិន​គិត និង​មិន​គោរព​ច្បាប់ ឬ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ទេនោះ នឹង​ជាប់ជុច​ហើយ ហើយ​មិនមែន​ជាការ​គំរាម​ទេ ព្រោះ​យើង​មានច្បាប់​ត្រូវគោរព​ច្បាប់ ។​
​លោក សុខ ឥសាន អ្នកនាំពាក្យ CPP បញ្ជាក់ថា ដើម្បី​កែទម្រង់​ការបោះឆ្នោត ដោយ​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៤ គណបក្ស​ទាំងពីរ​ដែលមាន​អ​សនៈ​ក្នុង​សភា បាន​ឯកភាពគ្នា ធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់​ស្តីពី​កាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយបាន​យក​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ​ដែល​បាន​កើតមាន​កាលពី​បោះឆ្នោត​មុនៗ មក​បញ្ចូល​ទៅក្នុង​ខ្លឹមសារ​ច្បាប់​ថ្មី​ទាំងអស់ ។​
​លោក សុខ ឥ​សាន្ត បញ្ជាក់ថា « បើ​រារាំង​គេ​មិន​ឲ្យ​បោះឆ្នោត ត្រូវ​ទទួល​ផាកពិន័យ និង​គុក ។ បើ​ចោទ​គេ​ថា​យួន មិន​ឲ្យ​បោះឆ្នោត ត្រូវ​ទទួល​ផាកពិន័យ និង​គុក ។ ឃោសនា​ជេរប្រមាថ ផាកពិន័យ និង​គុក បើជា​បេក្ខជន ហើយ​ធ្វើ​ផ្តេសផ្តាស ត្រូវ​វ​ផាកពិន័យ និង​គុក ថែមទាំង​ត្រូវ​ហាម មិន​ឲ្យ​ឈរឈ្មោះ​ទៀត និង​សកម្មភាព​មួយចំនួនទៀត » ។​
​លោក សុខ ឥ​សាន្ត បន្តថា បើជា​គណបក្ស បើ​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ផាកពិន័យ និង​ត្រូវ​ព្យួរ​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ។ បោះឆ្នោត​ហើយ​តវ៉ា នឹងត្រូវ​ផាកពិន័យ និង​គុក និង​ថែម​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ ។ បើ​មិន​ចូលប្រជុំ​ដំបូង ត្រូវ​បាត់អស​នៈ​ដោយ​ស្វ័យប្រវត្តិ ហើយ​យក​អ​សនៈ​ទៅ​ចែក​ឲ្យ​អ្នកផ្សេង ។ បើ​តវ៉ា​អនាធិបតេយ្យ​តាម​ដងផ្លូវ នឹងត្រូវ​ដំបង ហើយ​ឈានទៅ​រំលាយចោល​ទៀតផង ។​
​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​អ្នកគាំទ្រ​ត្រូវបាន​គេ​មើលឃើញថា បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត ដែល​គណបក្ស​ទាំង​២​បាន​ព្រមព្រៀង និង​ដាក់បញ្ចូល​ទៅក្នុង​ច្បាប់​ជា​ធរមាន ។ ប៉ុន្តែ​មកដល់ពេលនេះ ខាង គជប ហាក់​មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ បើទោះជា​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឈាន​ចូលដល់​ថ្ងៃទី​៦ ហើយ​សម្លេង​គ្រោតគ្រាត​នៃ​ថ្នាក់​ដឹក និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​កំពុង​លាន់ឮ​រំពង​ពេញ​ផ្ទៃ​ប្រទេស៕

Sok-Esan-17-6-2016