ដោយ ៖ បក្សីចាំក្រុង
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំនគរបាលនាយកដ្ឋានជួញដូរមនុស្សនិងការពាអានិតិជន ក្រសួងមហាផ្ទៃធ្វការឃាត់ខ្លួនដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រលៀនមនុស្សដោយខុសច្បាប់កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ៣ ជាន់ទី១ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើមានឈ្មោះ ឡាច ហុងម៉េង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣ ជាន់ទី១ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ មន្រីនគរបាលនាយកដ្ឋានជួញដូរមនុស្សនិងការពាអនីតិជន ក្រសួងមហាផ្ទៃ ម្នាក់បានឲ្យដឹង ពាក់ព័ន្ធនឹងករណីខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កន្លងមក ហើយបានកំណាត់មុខសញ្ញាខាងលើក៏បានធ្វើការឃាត់ខ្លួនបានម្នាក់ បន្ទាប់ពីចាប់ឃាត់ខ្លួន បុរសជាប់ពាក់ព័ន្ធម្នាក់ នៅត្រង់ចំណុច ភ្លើងស្តុបបូកគោ ខណ្ឌចំការមន នាំទៅសាកសួរ ហើយឈានទៅដល់តាមចាប់ខ្លួន ស្ត្រីសង្ស័យពាក់ព័ន្ធបានម្នាក់ទៀត នៅត្រង់ចំណុច ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យបាននាំខ្លួនទៅកាន់ នាយកដ្ឋានជួញដូរមនុស្ស ដើម្បីបន្តធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕
ឃាត់ខ្លួនឈ្មួញដែលជួញដូរគ្រលៀនមនុស្សខុសច្បាប់ម្នាក់