ទណ្ឌិត​៤​នាក់​រត់​រួច​ចេញពី​ពន្ធនាគារ​ភ្នំ​ស្វាយ​ដោយ​សុវត្ថិភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 May, 2017 ក+ ក-

​ខេត្តរតនគិរី ៖ ទណ្ឌិត​ចំនួន​៤​នាក់ បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ភ្នំ​ស្វាយ​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​
​បើតាម​មន្ដ្រី​ពន្ធនាគា​ម្នាក់​បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ទណ្ឌិត​ចំនួន​៤​នាក់ ដែល​លួច​រត់​ចេញពី​ពន្ធនាគារ​នេះ គឺ​ជាប់ឃុំ​ឃាំង​ពីបទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​តុលាការ​បាន​ជំនុំ​ជំ​រះ​រួច​ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២​ឆ្នាំ​។​
​ហើយ​រហូតមកដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​នេះ កម្លាំង​អនុរក្ស​ពន្ធនាគារ សហការ​ជាមួយ កម្លាំង​អធិការ​នរគ​បាល​ក្រុង​បាន​លុង បាន​កំពុង​ឡោមព័ទ្ធ​ក្បែរ​ជើងភ្នំ​ស្វាយ ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។​
​ទណ្ឌិត​ចំនួន​៤​នាក់ ដែល​លួច​រត់​ចេញពី​ពន្ធនាគា​ភ្នំ​ស្វាយ​ខាងលើនេះ ភា្ន​ក់​ងារ​របស់​យើង​មិនទាន់​ទទួលបាន​ឈ្មោះ និង​រូបភាព​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ជាប់រវល់​តាម​ប្រមាញ់ ព័ត៌មាន​លំអិត​និង​រាយការណ៍​ជូន​នៅពេល​ក្រោយ​។ ជុំវិញ​បញ្ហា​ទណ្ឌិត​បាន​រត់​រួច​ចេញពី​ពន្ធនាគារ​ខាងលើនេះ​លោក ទិន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ ភ្នាក់ងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែឧសភា​នេះ​ដោយ​ទូរស័ព្ទ​ចុច​ចូល​មិនមាន​អ្នក​លើក​។​
​សូមបញ្ជាក់ថា ពន្ធនាគារ​ភ្នំ​ស្វាយ​មួយ​នេះ​មាន​ទណ្ឌិត​បាន​រត់​រួច​ចំនួន​ពីរដង​មកហើយ​ដែរ ប៉ុន្តែ​កម្លាំង​អនុរក្ស​ជាច្រើន​នាក់​ធ្វើ​ឲ្យ​ទណ្ឌិត​រត់​រួច​បាន​ទៀត នេះ​ជា​កំហុស​របស់​ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ មិនបាន​យកចិត្តទុកដាក់​ឲ្យ​បានល្អ​នោះទេ​៕

IMG-20170526-WA0057