ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតតិចទៅច្រើនពីថ្ងៃនេះដល់ថ្ងៃទី០៤ ខែមិថុនា
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ដោយបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពលសម្ពាធទាប លក្ខណៈបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើនចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយចាប់ពីថ្ងៃទី១ដល់ ៤ ខែមិថុនា តទៅខ្យល់មូសុងនិរតីនឹងបង្កើនឥទ្ធិពលមកលើកម្ពុជាផងដែរ៕