បញ្ជូន​ជនសង្ស័យ​បួន​នាក់​ទៅ​ក​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿ​ញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2017 ក+ ក-

​ក្រចេះ ៖ កម្លាំង​នរគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តក្រចេះ​បាន​បញ្ជូន​ជនសង្ស័យ​បួន​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នឹង​រក្សាទុក​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឹង​វត្ថុតាង​មួយចំនួន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៧​នេះ​។​
​លោក​គង់​ស៊ីដន​ប្រធាន​ក​រិ​យា​ល័យ​ប្រឆាំង​គ្រឿង​ញៀ​នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តក្រចេះ​បានបញ្ជាក់​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា​កម្លាំង​នរគ​បាល​ស្រុក​ស្នួល​បាន​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​។​
​ការឃាត់ខ្លួន​នេះ​ពីរ​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​នៅ​ចំណុច​ភូមិ​ឃ្សឹ​ម​ក្រៅ​ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្តក្រចេះៗ​។​ប្រភព​ដដែល​បាន​បាន​បន្តថា​ជនសង្ស័យ​ទី​១​ឈ្មោះ​ហ៊​ន​តូ​ណា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ឃ្សឹ​ម​ក្រៅ​ឃុំ​ឃ្សឹ​ម​និង​ជនសង្ស័យ​ទី​២​ឆាយ​ឆា​ហៅ​វើ​ង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ព្រែកក្ដី​ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​។​
​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​នគរបាល​បាន​ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន​ចំនួន​មួយកញ្ចប់​(​ម៉ា​ទឹកកក​)​ម៉ូតូ​ស្គុ​ប​ពីមួយ​គ្រឿង​ពណ៌​សរ​សេរី​ឆ្នាំ​២០១៣​ស្លាក​លេខ​កំពង​ចាម​1H4319​ប្រាក់រៀល​ចំនួន​១៥៣.៥០០​ដាវ​មួយ​ដើម​ទូ​រស​ព្វ័​ចំនួន​២​គ្រឿង​និង​សម្ភារៈ​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​
​នរគ​បាល​ស្រុក​ស្នួល​បាន​បន្តទៀតថា​លុះដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល​កម្លាំង​របស់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​នៅ​ចំណុច​ផ្សារ​ស្នួល​ភូមិ​ក្បាល​ស្នួល​ស្រុក​ស្នួល​។​ជនសង្ស័យ​ទី​១​ឈ្មោះ​ផៃ​រិទ្ធី​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកក្ដី​ឃុំ​ស្នួល​។​ទី​២​ឈ្មោះ​វឹង​ពេជ្រ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​ស្នួល​ឃុំ​ស្នួល​និង​ដកហូត​វត្ថុតាង​បានរួម​មាន​ម្ស៉ៅ​គ្រាម​ពណ៌​ស​សង្ស័យ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​កញ្ចប់​ធំ​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ប្រភេទ​WY​ចំនួន​១​គ្រាប់​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយគ្រឿង​ទូរ​ស័​ព្វ​ដៃ​ចំនួន​៣​គ្រឿង​កាបូប​លុយ​ចំនួន​មួយ​លុយ​ចំនួន​៧០.០០០​រៀល​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​Today​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​បួន​នាក់​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

18788471_1881859508719277_1050541013_n18763201_1881859505385944_92226096_n18788601_1881859502052611_835690880_n