ឧទ្ធម្ភាគចក្រយោធា​តួ​ក​គី​ហោះ​ទាក់​ខ្សែភ្លើង ​ធ្លាក់​ស្លាប់​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

អង់កា​រ៉ា ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅមុននេះ​បន្តិច​ថា ឧទ្ធម្ភាគចក្រ​ដឹក​កង​យោធា​តួ​ក​គី​មួយគ្រឿង​បាន​ហោះ​ទាក់​ខ្សែភ្លើង​ដែលមាន​តង់ស្យុង​ខ្ពស់ ធ្លាក់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស បណ្តាល​ឲ្យ​ស្លាប់​១៣​នាក់​។​
​អាជ្ញាធរ​តួ​ក​គី​បាន​និយាយថា ករណីនេះ​កើតឡើង​កាលពី​ម្សិលមិញ ដោយ​ឧទ្ធម្ភាគចក្រ​ខាងលើនេះ​មាន​លេខ​សម្គាល់ AS532 Cougar បាន​ធ្លាក់​បន្ទាប់ពី​ទើប​ហោះ​ចេញពី​មូលដ្ឋាន​យោធា​នៃ​ស្រុក Sirnak ជាប់​ព្រំដែន​រវាង​តួ​ក​គី និង​អ៊ីរ៉ាក់ ដោយ​ក្នុងនោះ​នាយទាហាន​ទាំងអស់​១៣​នាក់​បាន​បាត់បង់​ជីវិត​គ្មាន​សល់​ម្នាក់​នោះទេ​។
​ការសន្និដ្ឋាន​តំណាក់កាល​ដំបូង ការធ្លាក់​របស់​ឧទ្ធម្ភាគចក្រ​នោះ គឺជា​ឧប្បទ្ទវហេតុ ហើយ​យោធា​កំពុងតែបន្ត​ការស៊ើបអង្កេត​លើ​រឿងនេះ​ទៀត​៕

fn-2017-06-01-08-33-17-0