អ្នកទោស​ម្នាក់ទៀត​ដែល​លួច​រត់ចេញ​គុក ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ត្រឡប់មកវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2017 ក+ ក-

​ខេត្តរតនគិរី ៖ អ្នកទោស​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​មកវិញ​ថ្មី​នេះ ក្នុងចំណោម​អ្នកទោស​ទាំង​៤​នាក់ ដែល​បាន​រត់គេចខ្លួន​ចេញពី​ពន្ធនាគារ កាលពី​វេលា​ម៉ោង​២.១០​នាទី រំលង​អា​ធ្រា​ត ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅនេះ​។ អ្នកទោស​ដែល​ចាប់ខ្លួនបាន​ត្រឡប់មកវិញ​ម្នាក់នេះ មានឈ្មោះ សូម ហាក់ ជាប់ទោស​ពីបទ​ផ្ដល់​មធ្យោបាយ​ឲ្យ​អ្នកទោស​លួច​រត់​ចេញពី​ពន្ធនាគារ ដោយ​ទៅសួរសុខទុក្ខ​បងប្អូន​ក្នុង​ពន្ធនាគារ លួច​បង្កប់​ផ្លែ​រណា​អា​ដែក​ក្នុង​ស្បែកជើងផ្ទាត់ កាលពី​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៧​។​
តាម​ការ​ឲ្យ​ដឹង​ពី​លោក ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ ខេត្តរតនគិរី នៅ​រសៀល​ថ្ងៃទី​៣១ ខែឧសភា នេះ​ថា បន្ទាប់ពី​លោក​បាន​ដឹកនាំ​កម្លាំង​តាម​ស្រាវជ្រាវ រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ ទើប​ឈានដល់​ការកំណត់​ទីតាំង​លាក់ខ្លួន​បាន លោក​ក៏​ដឹកនាំ​កម្លាំង​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​វើ​ន​សៃ ចាប់បាន​នៅវេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង​ភូមិ​វ៉ង ឃុំ​កា​ជូន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ត្រង់ចំណុច ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​។ បច្ចុប្បន្ន​អ្នកទោស​រូបនេះ ត្រូវបញ្ជូន​ខ្លួន​ចូល​ពន្ធនាគារ​វិញ​ហើយ​៕

1