ពលករ​ខ្មែរ​២​នាក់​នៅ​​ថៃត្រូវ​រថភ្លើង​បុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នា​ក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​ចំនួន​២​នាក់ ដែល​ធ្វើការ​ក្នុងប្រទេស​ថៃ​គ្រា​ជិះ​រថយន្ត​ឆ្លងកាត់​ផ្លូវដែក​ត្រូវ​រថភ្លើង​បុក​បណ្តាលអោយ​ស្ត្រី​ម្នាក់​ស្លាប់​និង​របួសធ្ងន់​ម្នាក់ទៀត​ជា​បុរស ។ កាសែត​ថៃ​រ៉ាត់​បានអោយដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧​កន្លងមកនេះ​នៅលើ​កំណាត់​ផ្លូវ​លេខ​៣៣១២ ស្ថិត​ក្នុងភូមិ​២ ឃុំ​ណង​បួរ ស្រុក​បាន​ពោធិ៍ ខេត្ត​ឆៈ​ឈើ​ង​សៅ ប្រទេស​ថៃ​។​
​សាក្សី​នៅក្នុង​ទីតាំង​កើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​វី​ហ្គូ ព៌​ណស ពាក់​ស្លាក​លេខ​ស្រះកែវ​៩២២៤ មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​ថៃ មកដល់​ចំណុចប្រសព្វ​រវាងផ្លូវ​ថ្នល់​និង​ផ្លូវ​រថភ្លើង​ស្រាប់តែ​រថយន្ត​បាន​ធ្លាក់​ជង្ហុក​ជាប់​ទៅមុខ​មិន​រួច ចៃដន្យ​ពេលនោះ​រថភ្លើង​បានមក​ដល់​ល្មម​ក៍​បុក​រថយន្ត​រុញ​ខ្ទប់​ទៅជា​ប់​នឹង​បង្គោល​ស្លាក​សញ្ញា​រថភ្លើង​តែម្តង​។​
​ក្រោយពី​សមត្ថកិច្ច​បាន​គាស់​និង​កាត់​រថយន្ត​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​គេ​ឃើញ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់បាត់​ទៅហើយ​ជា​ស្ត្រី​ពលករ​ខ្មែរ ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ​ណឺ​ត ស្រូ​យ អាយុ​៣៩​ឆ្នាំ​ជា​ពលករ​ខ្មែរ​ដែរ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​។​
​បច្ចុប្បន្ន​កំលាំង​ជំនាញ​កំពុង​រាយការណ៍​ទៅកាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​និង​អាល​បញ្ជូនមក​ប្រគល់អោយ​ក្រុមគ្រួសារ​នៅឯ​ស្រុកកំណើត​៕

unnamed-1