ឈិន ឡុង កាត់សក់​ជម្រះ​ចង្រៃ​ឲ្យ​កូនប្រុស​ដែល​ទើប​ចេញពី​គុក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2015 ក+ ក-

Jaycee Chan តារាភាពយន្ត​ហុងកុង ដែល​ទើប​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​ជាប់គុក ៦ ខែ ពីបទ​ប្រើប្រាស់​គ្រឿងញៀន , បាន​បង្ហោះ​រូបថត​២​សន្លឹក​នៅលើ Sina Weibo -១​គឺ​បង្ហាញ​ឲ្យ​ឃើញ​រូបគេ​កំពុង​ត្រូវបាន​ឪពុក (​ឈិន ឡុង ឬ Jackie Chan) កាត់សក់​ឲ្យ និង​១​ទៀត​បង្ហាញ​ឲ្យ​ឃើញ​ម៉ូដ​សក់​ថ្មី​របស់គេ ។​

Jyacee អាយុ ៣២ ឆ្នាំ បាន​សរសេរ​ចំណងជើង​ក្រោមរូបភាព​ឪពុក​ខ្លួន​កាត់សក់​ឲ្យ​ថា “​វា​ជា​ជីវិត​ចាប់ផ្តើម​ថ្មី​” ។​
​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវបាន​គេ​ជឿថា លោក ឈិន ឡុង បាន​កាត់សក់​កូនប្រុស​ដើម្បី​ឲ្យ​ជ្រះ​ចង្រៃ​នេះ គឺធ្វើឡើង​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​មួយចំនួន បាន Comment លើកឡើង​ដូចជា​ថា “​សូមកុំ​ឲ្យ​ឪពុកម្តាយ​អាប់ឱន​កិត្តិយស​ទៀត​ទៅ​!”, “​សូម​កែចិត្ត​គំនិត​ថ្មី​”, “​ចាប់ពីពេលនេះ​ទៅ គួរ​ធ្វើជា​មនុស្ស​ល្អ​” ។​

គួរ​រម្លឹក​ផងដែរ​ថា Jyacee ត្រូវបាន​ចាប់ខ្លួន​ដាក់គុក ៦ ខែ បន្ទាប់ពី​គាត់​ត្រូវបាន​រកឃើញ​ទោសទណ្ឌ​ប្រើប្រាស់​គ្រឿងញៀន និង​ផ្តល់​កន្លែង​ឲ្យ​អ្នកដទៃ​សេព​គ្រឿងញៀន នៅផ្ទះ​របស់ខ្លួន​ក្នុង​ទីក្រុង​ប៉េកាំង ។​

​គាត់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ពី​មជ្ឈមណ្ឌល​ឃុំខ្លួន Dongcheng កាលពី​ថ្ងៃទី ១៤ កុម្ភៈ កន្លងមកនេះ ៕

mk16

mk17