កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃសន្និសីទអតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអតីតសិក្ខាកាម FBI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី២០ រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា សន្និសីទនេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តសៀមរាប៕