រថយន្ត​ដឹក​ដី​បើក​លឿន​ជ្រុល​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​នៅនឹងកន្លែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2017 ក+ ក-

​ខេត្តបាត់ដំបង ៖ រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ​ពេញទំហឹង បណ្តាលអោយ​ស្លាប់​ម្នាក់​ក​ណ្តា​ល ក្រុង​បាត់ដំបង​។ កម្លាំង​ជំនាញ​របស់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បានអោយដឹងថា ភាគី​បង្ករ​អ្នកបើកបរ​រថយន្ត​ក្រោយពេល​កើតហេតុ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន មានឈ្មោះ ធឿ​ត សម័យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បើកបរ​ឡាន​ដឹកជញ្ជូន​ដី មាន​ទីលំនៅ​ក្នុងភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចំណែក​ជនរងគ្រោះ​ស្លាប់​ជា​បុរស​មិន​ស្គាល់​អត្តសញ្ញាណ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​។​
​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ ត្រង់ចំណុច​ផ្លូវបំបែក​ជា​៤ ស្ថិតក្នុង​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​
​ប្រភព​ព៌​ត​មាន​ចេញពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​រថយន្ត​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ត្បួ​ង​ទៅ​ជើង ដល់​ចំណុច​គ្រោះថ្នាក់​បាន​ជ្រុល​ចង្កូត​បុក​និង​ជាន់​ម៉ូតូ​០១​គ្រឿង​យ៉ាង​ពេញទំហឹង​ទាំង​កំរោល​ខូចខាត​ខ្ទេចខ្ទី​ទាំងស្រុង​បណ្តាលអោយ​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​
​រថយន្ត​បង្ក​ម៉ាក ISUZU ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​៣A-១១១៨ បច្ចុប្បន្ន​ទាំង​ម្ចាស់ និង​រថយន្ត​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​រក្សាទុក​ដើម្បី​អនុវត្តតាម​នីតិវិធី​៕

unnamed-13unnamed4