ចាក់​ប្រពន្ធ​របួសធ្ងន់ ហើយ​ចាក់​ខ្លួនឯង ដោយសារ​ទំនាស់​តិចតួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2017 ក+ ក-

​ខេត្តកណ្តាល ៖ ប្តី​ប្រពន្ធ​មួយគូ​ទាស់​ពាក្យសម្តី​គ្នា​តិចតួច​ឈានដល់​ហិង្សា​ទាញ​កាំបិត​ចាក់​ប្រពន្ធ​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បន្ទាប់មក​យក​កាំបិត​មកចាក់​ខ្លួនឯង​ឲ្យ​រងរបួស​ធ្ងន់ ដែល​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀន ស្វាយ​ខេត្តកណ្តាល​។​
​ជនរងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ ឈ្មោះ លឹម សុខ​អេង អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ចំណែក​ជនល្មើស​ត្រូវជា​ប្តី ឈ្មោះ ដន ភា​រិ​ន អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​កំណើត​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​បញ្ជាក់ថា មុននឹង​បង្ក​ឲ្យ​មាន​ហិង្សា ពីរ​នាក់​ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​ឈ្លោះប្រកែក​គ្នា នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​កំពង់ស្វាយ បន្ទាប់មក​ជនល្មើស​ជា​ប្តី​បាន​យក​កាំបិត​សាំង​គីម ចាក់ទៅលើ​ជនរងគ្រោះ​ជា​ប្រពន្ធ​មួយ​កាំបិត​ចំពោះ ហើយក៍​បាន​យក​កាំបិត​ចាក់ទៅលើ​ខ្លួនឯង ចំនួន​ពីរ​កាំបិត​ទៀត បណ្តាល​ឲ្យ​រងរបួស​ទាំងសងខាង បន្ទាប់មក​ក៍មាន​បង​ប្អូន​សាច់ញាតិ មក​យក​អ្នក​ទាំងពីរ​ទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​។​
​ករណី​បង្ក​ហិង្សា​ដែល​បណ្តាល​ឲ្យ​របួស​ទាំងពីរ​នាក់​ប្តី ប្រពន្ធ​ខាង​នេះ​ត្រូវបាន​កម្លាំង​ជំនាញ សហការ​ជាមួយ​ប៉ូលីស​ប៉ុស្តិ៍ និង​ចុះ​ពិនិត្យ​ដល់​កន្លែង​កើត ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

18950988_692638877590719_8215340900182680951_n18882083_692638894257384_3618809612172657559_n