យ៉េ​មែន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កាតា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2017 ក+ ក-

​យ៉េ​មែន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ​បានចេញ​ផ្សាយ​ថា ប្រទេស​យ៉េ​មែន ដែល​កំពុង​វីវក់​នឹង​សង្គ្រាម​បែកបាក់​ផ្ទៃ​ក្នុងនោះ​ក៏បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​កាតា ដែលជា​ក្រុម​ប្រទេស​អារ៉ាប់ និង​ស្ថិតក្នុង​បណ្តា​រដ្ឋ​ឈូង​សមុទ្រ (Gulf states) ដូចគ្នា​នោះ​។
​ការប្រកាស​នេះ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​យ៉េ​មែន គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រទេស​សម្ព័ន្ធមិត្ត​នានា​ដូចជា អា​រ៉ា​ប៊ី​សា​អូឌីត​, បា​រ៉ែ​ន​, អេ​ហ្ស៊ី​ប និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម​បានសម្រេច​ផ្តាច់ទំនាក់ទំនង​ទាំងស្រុង គ្រប់​ទម្រង់​ជាមួយ​ប្រទេស​កាតា​។ បន្ថែម​ពី​ការ​កាត់​ផ្តាច់ចំណង​ការទូត​នេះ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​មួយចំនួនទៀត ក៏បាន​កាត់​ផ្តាច់ទំនាក់ទំនង​រវាង​ព្រំដែន​ទឹកដី អាកាស និង​សមុទ្រ ជាមួយ​កាតា​ថែមទៀត​
​គួរ​បញ្ជាក់ថា ការប្រកាស​ផ្តាច់ទំនាក់ទំនង​នេះ​ដោយសារ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រកឃើញថា កាតា​បាន​គាំទ្រ​ដល់​ពួក​ភេរ​វករ និង​លួច​ឧបត្ថម្ភ​ក្រុម​ជ្រុលនិយម​នានា ដែលមាន​សម្ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់​៕

fn-2017-06-05-15-05-07-1