បាញ់រះ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​រដ្ឋ​ផ្លូ​រី​ដា​បណ្តាល​ឲ្យ​មនុស្ស​០៦​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2017 ក+ ក-

អាមេរិក ៖ អាជ្ញាធរ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា មនុស្ស​០៦​នាក់​បាត់​បង់ជីវិត បន្ទាប់ពី​ផ្ទុះ​ករណី​បាញ់ប្រហារ​មួយ នៅ​ក្រុមហ៊ុន​មួយកន្លែង ក្នុង​ទីក្រុង Orlando នៃ​រដ្ឋ​ផ្លូវ​រី​ដា ដែល​ហេតុការណ៍​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​អាមេរិក​)​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNN ។
​ប៉ូលិស​បាន​និយាយថា បុរស​វ័យ​៤៥​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះថា Fiamma នៅ​សង្កាត់ Orange County ក្នុង​ទីក្រុង Orlando នៃ Florida កាលពី​ពី​ខែ​មុន បានបង្ហាញ​ខ្លួន​នៅ​កន្លែង​បំពេញការងារ​ចាស់​របស់ខ្លួន ជាមួយនិង​កាំភ្លើងខ្លី​មួយ​ដើម ហើយ​បាន​បាញ់សម្លាប់​អតីត​អ្នក​រួម​ការងារ​ចំនួន​០៤​នាក់ នៅមុន​ពេលធ្វើ​អត្តឃាត​ខ្លួនឯង ហើយ​ក្រោយមក​ជនរងគ្រោះ​ម្នាក់ទៀត​បាន​បាត់បង់​ជីវិត បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ប៉ូលិស​អាមេរិក បាន​បញ្ជាក់ថា ករណីនេះ​ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះឡើយ ខណៈ​មនុស្ស​ចំនួន​០៧​នាក់​ផ្សេងទៀត ដែលមាន​វត្ត​មាននៅ​ក្រុមហ៊ុន Fiamman បាន​រួចផុតជីវិត​៕

fn-2017-06-05-23-04-27-3