រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះមានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិថ្មីក្រុមទី៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅចំណុចជាប់ផ្លូវបេតុងព្រៃស ដែលបណ្តាលឲ្យខូចខាតសំភារៈរួមមានផ្ទះទំហំ ៧ម៉ែត្រគុណ៩ម៉ែត្រ ស្មើ២ខ្នង ធ្វើអំពីថ្មក្រោមឈឺលើ និងតូបជួលចំនួន០៥ ទ្រព្យសម្បត្តិបាត់បង់។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ក្នុងនោះរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង និងរាជធានីភ្នំពេញចំនួន០៧គ្រឿង ដោយធ្វើការបាញ់ពន្លត់អត់ទឹកចំនួន១២ស៊ីទែន មូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី។
ទោះយ៉ាងណានៅមិនទាន់មានប្រភពណាមួយបញ្ជាក់ពីទំហំនៃការខូចខាតនោះនៅឡើយទេ៕