ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​១២ ខែមិថុនា​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​មួយចំនួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ ព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​០៦-១២ ខែមិថុនា ឆ្នាំ ២០១៧ ដោយ​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ​ជ្រលង​សម្ពាធ​ទាប​បាននិងកំពុង​គ្របដណ្តប់​លើ​តំបន់​មួយចំនួន​របស់​ប្រទេស​កម្ពុជា ខណៈ​ខ្យល់មូសុង​និរតី​ក៏បាន​និង​កំពុងមាន​ឥទ្ធិពល​លើ​កម្ពុជា​ផងដែរ​។​
​ស្ថានភាព​បែបនេះ​បណ្តាល​ឲ្យ តំបន់​មួយចំនួន​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ពិសេស​តំបន់ឆ្នេរ និង​នៅលើ​ផ្ទៃសមុទ្រ​។ ទន្ទឹម​នោះ​ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់៕

3991c775-337d-442e-b1e8-46e8b4417721fn-2017-06-06-21-21-27-0