គ​.​ជ​.​ប ទទួល​ពាក្យបណ្តឹង​ចំនួន​២៤ សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដឹងថា ស្ថាប័ន​មួយ​នេះ ទទួលបាន​ពាក្យបណ្តឹង​ចំនួន​៧១​បណ្តឹង ក្នុងនោះ​មាន​២៤​បណ្តឹង​ដែល​ប្តឹង​សុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​
​តាម​សច​ក្តី​ប្រកាស​ព័ត៌មាន​បណ្តឹងសុំ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នោះ​រួមមាន បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕

vayo1PH9ddd2c11c087f76e9c270d8e2d1ce0c9