ខេត្តសៀមរាប ៖ អ្នកញៀនល្បែង ប្រុសស្រី១៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួន ខណៈពួកគេ នាំគ្នាលួចលាក់ លេងល្បែងស៊ីសង ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។ ទន្ទឹមនោះ កម្លាំងនគរបាល បានដកហូតវត្ថុតាង រួមមាន ម៉ូតូចំនួន១៤គ្រឿង មេអាបោង៣គ្រាប់ ចានអាប៉ោង១ គម្របចាន១ និងបៀរ២ហ៊ូ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ចំពោះម្ចាស់ ដែលផ្តល់ទីតាំង ឲ្យលេងល្បែងស៊ីសង រួមទាំងមេអាបោង មានគ្នា៣នាក់ ទី១.ឈ្មោះ ស្រង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជាម្ចាស់ទីតាំង, ទី២.ឈ្មោះ សុខ ម៉ឹង ហៅប៉ាវ ឬវី ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជាមេអាប៉ោង និងទី៣.ឈ្មោ ហ៊ត់ បូ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគោកបេង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជាមេអាប៉ោង។
គួរបញ្ជាក់ថា ប្រតិបត្តិការធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ៕