RICE៖ ទស្សនកិច្ច​នៅ​ចិន​របស់​អូ​បា​ម៉ា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2014 ក+ ក-

​ក្រុង​ប៉េកាំងៈ ទីប្រឹក្សា​កំពូល​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​បាន​និយាយ​ឯ​ជំនួប​មួយ​ជាមួយ ក្រុមមន្ត្រី​នៅ​ក្រុង​ប៉េកាំង​ថា ការបំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ប្រទេស​ចិន​នាពេល​ខាងមុខនេះ​គឺជា​«​ព្រឹត្តិការណ៍​ដ៏​សំខាន់​»​មួយ​នៅក្នុង​ចំណងទាក់ទង​អាមេរិក​-​ចិន​។​
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី Susan Rice ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ និយាយថា កើតឡើង​ចំពេល​ច្របូកច្របល់​មួយ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​និង ត្រឹមតែ​២​សប្តាហ៍​ក្រោយពី​ក្រុង​វ៉ាស៊ីនតោន បាន​ចោទប្រកាន់​យន្តហោះ​ប្រតិកម្ម​របស់​ចិន​មួយគ្រឿង​ជុំវិញ​ការហោះហើរ​នៅ ក្បែរ​យន្តហោះ​ឈ្លបយកការណ៍​របស់ខ្លួន​នៅក្នុង​ចំណោម​យន្តហោះ​របស់ខ្លួន ជាច្រើន​គ្រឿង​នោះ​។​
​ទស្សនកិច្ច​នេះ បាន​កើតឡើង​នៅមុន​ជំនួប​កំពូល​តទល់​រវាង​លោក អូ​បា​ម៉ា និង​លោក ស៊ី ជីន​ភីង ដែល​ត្រូវ​បានគ្រោង​ធ្វើឡើង​ស្រប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ អាមេរិក​ទៅ​ចូលរួម​ជំនួប​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អាស៊ី​ប៉ាស៊ីហ្វិក​(APEC)​នៅ​ក្រុង​ប៉េកាំង​ក្នុង​ខែវិច្ឆិកា​។​
​លោកស្រី Rice បាន​និយាយ​នៅពេល​បើក​ជំនួប​ជាមួយ​ក្រុមប្រឹក្សារដ្ឋ​រប​ស់​ចិន​លោក Yang Jiechi និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អាមេរិក​លោក Cui- Tiankai ថា លោក អូ​បា​ម៉ា​-«​មើលឃើញ​ទស្សនកិច្ច​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង ការបង្កើត​ទំនាក់ទំនង​យ៉ាងសំខាន់​របស់​យើង​។​
​លោកស្រី បាន​បន្ថែមថា​៖ «​លោក​ប្រធានាធិបតី​បានស្នើ​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​មកកាន់​ទីនេះ​ថ្វី​ដ្បិត តែមាន​បញ្ហា​ជាច្រើន​ទៀត​អំពី​របៀបវារៈ​ពិភពលោក​រួមគ្នា​ក្តី​ដោយសារ អាទិភាព​ដែល​លោក​បាន​ភ្ជាប់​ទៅនឹង​ទំនាក់ទំនង​អាមេរិក​-​ចិន​ក្តី​។​
​លោក Yang បាន​និយាយថា លោក​ទន្ទឹងរង់ចាំ​ពិភាក្សា​អំពី​ផលប្រយោជន៍​សំខាន់ៗ និង​កង្វល់​ធំៗ​របស់​ចិន ដែល​នឹង​ដោះស្រាយ​ពី​ភាព​ខ្វែងគំនិត​ជុំវិញ​បញ្ហា​ជាក់ស្តែង​នានា​ដើម្បី ធានាថា ទំនាក់​អាមេរិក​-​ចិន​នឹង​បន្ត​ដំណើរការ​ទៅមុខ​រហូត​»​។​
​ដំណើរ​ទស្សនកិច្ច​នេះដែ​ល​ត្រូវបាន​រំពឹងទុក​ថា រាប់​ប​ញ្ជូ​ល​ទាំង​ជំនួប​ជាមួយ​លោក​ស៊ី​និង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី គឺជា​ទស្សនកិច្ច​ទី​១​មួយ​របស់លោក​ស្រី​ទៅ​ចិន​ក្នុងនាម​ជាទី​ប្រឹក្សា សន្តិសុខ​ជាតិ​។ ទស្សនកិច្ច​នេះដែរ ទំនងជា​សញ្ញា​មួយ​កំពុង​ត្រូវបាន​រុញ​ឲ្យ​ចូលក្នុង​វិបត្តិ​ថ្មី​នៅ មជ្ឈិមបូព៌ា​៕ ប្រភព ៖ ភ្នំពេញ​ប៉ុស្តិ៍​
Untitled-6

                  លោកស្រី Susan Rice(​ឆ្វេង​)​និង​លោក​Yang Jiechi (​ស្តាំ​)​។ AFP